Branding for Profit
9.00$
5.00$
សៀវភៅណែនាំនេះគឺត្រូវបានរៀបចំឡើងជាពិសេសសម្រាប់
ម្ចាស់អាជីវកម្ម ក្រុមទីផ្សារ ក្រុមគ្រប់គ្រង និងសហគ្រិន
ដែលមានគោលបំណង កសាងម៉ាកយីហោឲ្យរឹងមាំ បង្កើនប្រាក់ចំណេញ និងរក្សាគុណតម្លៃ
ប្រកបដោយចីរភាព។
ការកសាងម៉ាកយីហោមិនចាប់ផ្តើមពី និមិត្តសញ្ញា (Logo) ឬរូបរាងនោះទេ តែឫសគល់ពិតប្រាកដ គឺផ្អែកលើ គោលបំណងចម្បង (Core Purpose) និង តម្លៃស្នូល (Core Value) របស់អាជីវកម្ម។ តាមសាវតា ប្រវត្តិ សាស្ត្រ និមិត្តសញ្ញាត្រូវបានប្រើសម្រាប់ "សម្គាល់ផលិតផល" តែប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់ពីឆ្លងកាត់បដិវត្តន៍ ឧស្សាហកម្ម រហូតឈានដល់សម័យឌីជីថល គោលគំនិត Branding បានវិវឌ្ឍទៅជា "ការបង្កើតអត្ថន័យ ជ្រៅជ្រះ" (Creating Meaning) វិញ។ នៅក្នុងទីផ្សារប្រកួតប្រជែងសព្វថ្ងៃ ម៉ាកយីហោមិនអាចពឹងផ្អែកតែ លើផលិតផល ឡើយ តែត្រូវតែស្ថិតនៅលើ អារម្មណ៍ អត្តសញ្ញាណ និង ធុរកិច្ចដែលមានទិសដៅច្បាស់លាស់ ដោយសារអតិថិជន មិនទិញអ្វីដែលអ្នកផលិតទេ តែពួកគេទិញអ្វីដែល ពួកគេជឿជាក់។ ពីទស្សនៈវិស័យនេះ ទើបបង្កើតបាន គ្រឹះម៉ាកយីហោ (Brand Foundation) ដែលមាន គោលបំណង, ជំហរយុទ្ធសាស្ត្រ, បុគ្គលិកលក្ខណៈ និង ការសន្យា។
សមីការនៃភាពជោគជ័យ និងបទពិសោធន៍អតិថិជន
សមីការនៃម៉ាកយីហោជោគជ័យសព្វថ្ងៃគឺ៖ អត្តសញ្ញាណ + បទពិសោធន៍ + គំរូចំណេញ។ អត្តសញ្ញាណម៉ាក (Brand Identity) ត្រូវតែត្រូវបានរចនាឡើងប្រកបដោយភាពច្បាស់លាស់ និងមានន័យ ទាំងផ្នែកពណ៌ សំឡេងទំនាក់ទំនង និងរូបសញ្ញា ដើម្បីធានាថាអតិថិជនទទួលបាន បទពិសោធន៍ជាប់លាប់ និងឯកភាព គ្នានៅគ្រប់ចំណុចទំនាក់ទំនង (Touchpoints)។ ក្នុងនោះ បទពិសោធន៍អតិថិជន (Customer Experience) បានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុតក្នុងការបង្កើតការលូតលាស់ម៉ាកយីហោ។ នៅពេលដែល អតិថិជនទទួល បានបទពិសោធន៍ល្អ ពួកគេនឹងចែករំលែក វានាំឱ្យមានការជឿទុកចិត្ត ហើយការជឿទុកចិត្តនាំ ឱ្យមានភាពស្មោះ ត្រង់។ ភាពស្មោះត្រង់នេះគឺជាមូលហេតុដែលធ្វើឱ្យម៉ាកយីហោអាចលក់ក្នុងតម្លៃខ្ពស់ដោយមិន បាត់បង់អតិថិជន ឡើយ។
កំណើនម៉ាកយីហោ និងទស្សនវិស័យអនាគត
ម៉ាកយីហោមួយលូតលាស់មិនមែនអាស្រ័យលើទំហំនៃការចំណាយនោះទេ តែអាស្រ័យលើ ភាពស្ថិតស្ថេរ (Consistency) គុណភាព (Quality) និង ការជឿជាក់ (Trust) ដែលរួមគ្នាបង្កើតកម្រិត តម្លៃដែលយល់ ឃើញ (Perceived Value) ខ្ពស់បំផុត។ សព្វថ្ងៃនេះ ម៉ាកយីហោមិនមែនជាអង្គភាពទីផ្សារនៅដាច់តែឯងទេ តែជា ប្រព័ន្ធវប្បធម៌ (Culture System) ដែលត្រូវបានបន្ស៊ីបញ្ចូលគ្នា ទាំងក្នុងទំនាក់ទំនងផ្ទៃ ក្នុងរបស់ក្រុម ការងារ និងរចនាបថនៃការផ្តល់សេវាកម្ម។ ម៉ាកយីហោថ្មីនេះកំពុងដំណើរការដើម្បី កំណត់អនាគត ដែលតម្រូវឱ្យ អតិថិជនអាចមើលឃើញខ្លួនឯងឆ្លុះបញ្ចាំងនៅក្នុងរូបភាពម៉ាក ហើយអាចសម្គាល់បានយ៉ាងច្បាស់ថា៖ “នេះគឺជាម៉ាកយីហោដែលស៊ីចង្វាក់ជាមួយនឹងជីវិត និងឧត្តមគតិរបស់ខ្ញុំ”។
1 month ago